លេវីវិន័យ ៤-៥ និង ម៉ាថាយ ២៤:២៩-៥១
សុភាសិត ២៩:១៨-២៧
ចិត្តឆ្មើងឆ្មៃរបស់មនុស្ស នឹងនាំឲ្យទាបថោកទៅ តែអ្នកណាដែលមានចិត្តសុភាពរាបទាប នោះនឹងបានកិត្តិសព្ទវិញ។ សុភាសិត ២៩:២៣
អំនួតច្រើនតែនាំទៅរកសេចក្តីអាម៉ាស់ ដែលនេះជាមេរៀនដែលបុរសជាជាតិន័រវេយម្នាក់បានទទួល។ បុរសនោះមិនទាំងបានស្លៀកពាក់ខោអាវសម្រាប់រត់ប្រណាំងផង តែគាត់បានបបួលលោកខាស្ទិន វ័រហម(Karsten Warholm) រត់ប្រណាំង។ លោកខាស្ទិនបានបំបែកឯកត្តកម្ម ក្នុងការរត់ប្រណាំងចម្ងាយ៤០០ម៉ែត្រ។ គាត់បានហ្វឹកហាត់កីឡារត់ប្រណាំង ក្នុងកីឡាដ្ឋានសាធារណៈមួយ។ នៅថ្ងៃនោះ គាត់ក៏បានយល់ព្រមប្រកួតជាមួយបុរសនោះ ហើយក៏បានឈ្នះ។ ពេលទៅដល់ទី កីឡាកររត់ប្រណាំងជើងឯកពីរលើកនេះ ក៏បានញញឹម ខណៈពេលដែលបុរសនោះទទូចសុំការរត់ប្រណាំងឡើងវិញ ដោយលើកហេតុផលថា ខ្លួនមានការចាប់ផ្តើមមិនបានល្អ ក្នុងការរត់នោះ។
បទគម្ពីរសុភាសិត ២៩:២៣ បានចែងថា “ចិត្តឆ្មើងឆ្មៃរបស់មនុស្ស នឹងនាំឲ្យទាបថោកទៅ តែអ្នកណាដែលមានចិត្តសុភាពរាបទាប នោះនឹងបានកិត្តិសព្ទវិញ”។ បទគម្ពីរសុភាសិតបានចែងជាញឹកញាប់ អំពីរបៀបដែលព្រះទ្រង់ប្រៀនប្រដៅមនុស្សអួត (១១:២ ១៦:១៨ ១៨:១២)។ ពាក្យអំនួត ឬឆ្មើងឆ្មៃ ក្នុងខទាំងនេះមានន័យថា “អួតបំប៉ោង” ដោយលួចយកការសរសើរ ដែលព្រះទ្រង់សក្តិសមនឹងទទួល។ ពេលណាយើងមានពេញដោយអំនួត គំនិតរបស់យើងមានការលើកដំកើងខ្លួនឯង។ ព្រះយេស៊ូវមានបន្ទូលថា “អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះវិញ ហើយអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើង”(ម៉ាថាយ ២៣:១២)។ ព្រះអង្គបានបង្រៀនយើងឲ្យដេញតាមការបន្ទាបខ្លួន និងភាពតូចទៀប។ គឺមិនមែនក្លែងធ្វើជាបន្ទាបខ្លួននោះទេ តែជាការស្គាល់ខ្លួនឯង និងទទួលស្គាល់ថា អ្វីៗគ្រប់យ៉ាងដែលយើងមានសុទ្ធតែមកព្រះ។ បានសេចក្តីថា យើងត្រូវមានប្រាជ្ញា ហើយមិនត្រូវប្រញាប់និយាយស្តីដោយអំនួតនោះទេ(សុភាសិត ២៩:២០)។
ចូរយើងទូលសូមព្រះទ្រង់ប្រទានយើងនូវចិត្ត និងប្រាជ្ញា ដើម្បីបន្ទាបខ្លួន ដើម្បីថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ ហើយជៀសវាងភាពអាម៉ាស់។—Marvin Williams
តើអ្នកបានដកពិសោធន៍ជាមួយការបន្ទាបខ្លួន ដែលនាំមកនូវកិត្តិយស នៅពេលណា? តើអ្នកអាចបន្ទាបខ្លួន នៅចំពោះព្រះដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គរំឭកទូលបង្គំថា ការបន្ទាបខ្លួន គឺជាផ្លូវឆ្ពោះទៅរកការថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ។

- Category
- KARSTEN WARHOLM
- Tags
- នំម៉ាណា, លើកទឹកចិត្ត, នំម៉ាណាប្រចំាថ្ងៃ
Commenting disabled.